រំលងទៅមាតិកា

បរិស្ថាន

លទ្ធិប្រជាធិបតេយ្យ

គាំទ្រផលិតផលសហគមន៍

សកម្មភាពបរិស្ថាន

កសាងសមត្ថភាព

កិច្ចសហប្រតិបត្តិការ

កិច្ចសន្ទសង្គម

ដៃគូរ និងទំនាក់ទំនង

អភិបាលកិច្ចស្ថាប័ន

សិទ្ធិប្រកបមុខរបរ

Rights of Market

ការចងក្រងសហគមន៍

តស៊ូមតិ និងសកម្មភាព

ជីវិត និងជនបទ

ភាពអង់អាចសហគមន៍

សិទ្ធិដីធ្លី

បណ្ដាញការងារ

អំណាចកសិករ

សិទ្ធិទទួលបានការថែទាំសុខភាព

សាមគ្គី

ជីវភាពរស់នៅ

សូមស្វាគមន៍

តើពួកយើងជានរណា?

តើពួកយើងជានរណា?

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា​ (CCFC)​ ​ជា​ស្ថាប័ន​សមាជិកភាព​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅថ្ងៃ​ទី១១​ខែមករា​ ​ឆ្នាំ២០១១​ ​ដោយ​សហគមន៍​កសិករ​កម្រិត​ថ្នាក់​មូលដ្ឋាន​ ​ដែល​ធ្វើការ​រួមគ្នា​ក្នុង​គោលបំណង​ ​ដោះស្រាយ​បញ្ហាដីធ្លី​ ​ធនធាន​ធម្មជាតិ​ ​និង​ការបណ្តេញ​ដោយ​បង្ខំ​ដែល​កើត​ចេញពី​គម្រោង​ ​អភិវឌ្ឍនានា​ ​ដោយប៉ះពាល់​ ​ការរស់នៅ​ ​របស់​កសិករ។​ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​ត្រូវ​បាន​យល់ព្រម​ចុះបញ្ជីការ​ពី​ក្រសួង​មហាផ្ទៃ​តាមរយៈ​លិខិត​លេខ​ ​១៧៧៦​ ​សជណ​ ​ចុះថ្ងៃទី​០៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៥​ ។ 

ទស្សនវិស័យ

ទស្សនវិស័យ

ចង់ឃើញប្រជាកសិកររស់នៅសមរម្យថ្លៃថ្នូរមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួម កែលម្អ ឱ្យមានអភិបាលកិច្ចមូលដ្ឋាន។

បេសកម្ម

បេសកម្ម

ដើម្បីសម្រេចនូវទស្សនៈវិស័យសមាគមមានបេសកកម្មសំខាន់ៗដូចខាងក្រោម៖

  • ចងក្រងកសិករ សហគមន៍ សមាគម បណ្ដាញ អង្គការ និងស្ថាប័នពាក់ព័ន្ធឱ្យមានសំឡេងរួមគ្នា និងមានឥទ្ធិពលលើការផ្លាស់ប្ដូរជាវិជ្ជមាន
  • បង្កើនការយល់ដឹង ដើម្បីឱ្យមានការចូលរួមពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ
  • តស៊ូមតិ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកសិករ និងឱ្យមាន ប្រជាធិបតេយ្យពេញលេញ
ទិសដៅ

ទិសដៅ

លើកកម្ពស់កសិករឱ្យរស់នៅក្នុងជីវភាពថ្លៃថ្នូរ និងមានការចូលរួម ពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការចងក្រង ពង្រឹងសិទ្ធិអំណាចសហគមន៍ តស៊ូមតិ និង ពង្រឹងសមត្ថភាពស្ថាប័ន។

ភាពជាតំណាង

ភាពជាតំណាង

សមាគម CCFC ដើរតួនាទីជាតំណាងឱ្យសំឡេង និងផលប្រយោជន៍រួមរបស់កសិករ សហគមន៍ជនបទ ស្ត្រី យុវជន និងអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សមាគមខិតខំលើកកម្ពស់ការចូលរួមរបស់សមាជិកក្នុងការសម្រេចចិត្ត ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ព្រមទាំងនាំយកបញ្ហាប្រឈម តម្រូវការ និងសំណើរបស់សហគមន៍ទៅកាន់វេទិកាពិភាក្សា និងស្ថាប័នពាក់ព័ន្ធ។ CCFC ប្តេជ្ញាធានាឱ្យមានភាពជាតំណាងប្រកបដោយបរិយាបន្ន តម្លាភាព និងគណនេយ្យភាព ដើម្បីឱ្យសំឡេងរបស់ក្រុមគោលដៅទាំងអស់ត្រូវបានស្តាប់ និងយកចិត្តទុកដាក់។

គុណតម្លៃ

គុណតម្លៃ

សមាគម CCFC ប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួនប្រាំ រួមមាន អព្យាក្រឹតភាព គុណធម៌ ការអភិវឌ្ឍសមត្ថភាព សាមគ្គីភាព និងការទទួលខុសត្រូវ។ អង្គការរក្សាបាននូវឯករាជ្យភាព និងមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ឱកាសស្មើៗគ្នា។

បរិច្ចាគ

ព័ត៌មាន

ការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម

ការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម

តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការងារសមរម្យ និងពង្រីកការគ្របដណ្តប់នៃប្...

ការពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធី និងច្បាប់ដីធ្លី

ការពង្រឹងភាពអង់អាចសហគមន៍អំពីសិទ្ធី និងច្បាប់ដីធ្លី

ដោយសារប្រជាពលរដ្ឋនៅតំបន់ជនបទ ភាគច្រើនពឹងផ្អែកលើដីធ្លីសម្រាប់ការផលិតកសិកម្ម និងជីវភាពរស់នៅ គម្រោងនេះបានរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជ...

របាយការណ៍សង្ខេបស្តីពីការអនុវត្តគម្រោង «ឆ្ពោះទៅរកសិទ្ធិកសិករ និងគាំពារសង្គម»

របាយការណ៍សង្ខេបស្តីពីការអនុវត្តគម្រោង «ឆ្ពោះទៅរកសិទ្ធិកសិករ និងគាំពារសង្គម»

សមាគមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ពង្រីកការគាំទ្រដល់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងវិស័...

ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក

ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក

នៅក្នុងសេចក្តីសន្និដ្ឋាន អង្គការ GRAIN និង ក្រុម ETC បានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ពង្រឹងការអនុវត្តច្បាប់ប្រកួតប្រជែង ត្រួតពិ...

មើលទាំងអស់

ម្ចាស់ជំនួយ

INSPIR ASIA
DGD
MLMUPC
A-C
Oxfam
MLV
WSM