រំលងទៅមាតិកា

ការកសាងក្រុមដើម្បីស្ថាប័នឆ្ពោះទៅនិរន្តភាព និងការអភិវឌ្ឍ

ការកសាងក្រុមដើម្បីស្ថាប័នឆ្ពោះទៅនិរន្តភាព និងការអភិវឌ្ឍ

កាលពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំកម្មវិធីកសាងក្រុមដើម្បីអភិវឌ្ឍន៍ស្ថាប័នឆ្ពោះទៅនិរន្តភាព និងការបណ្ដុះបណ្ដាលកសាងសមត្ថភាពច្បាប់ដីធ្លី និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រៀបចំបោះឆ្នោតប្រតិភូបុគ្គលិក និងឆ្លុះបញ្ចាំងពីការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤នេះ និងពង្រឹងការងារសម្រាប់ឆ្នាំ ២០២៥បន្តទៀត។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីរួមខេត្តសៀមរាប ដែលមានអ្នកចូលរួមជាក្រុមប្រឹក្សាតំណាង គណៈកម្មការប្រតិបត្តិ និងបុគ្គលិករបស់សមាគម។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖ ដើម្បីពង្រឹងសាមគ្គីភាពក្នុងចំណោមបុគ្គលិកគ្រប់ផ្នែក និងក្រុមប្រឹក្សាតំណាងក្នុងការជំរុញអភិបាលកិច្ចល្អក្នុងសមាគម ស្របតាមលក្ខន្តិកៈ គោលនយោបាយ គោលការណ៍ និងបទបញ្ជាផ្ទៃក្នុង។ ពង្រឹងកសាងសមត្ថភាពដល់ក្រុមប្រឹក្សាតំណាង គណៈកម្មការប្រតិបត្តិ និងបុគ្គលិក លើច្បាប់ដីធ្លី យន្តការគ្រប់គ្រង និងប្រើប្រាស់សិទ្ធិដីធ្លី នីតិវិធីដោះស្រាយបញ្ហាដីធ្លី ជាមួយភាគីពាក់ព័ន្ធស្របតាមគោលការណ៍ច្បាប់។ ដើម្បីធ្វើការបោះឆ្នោតប្រតិភូបុគ្គលិក ស្របតាមច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលខុសត្រូវលើផ្នែកយន្តការដោះស្រាយបណ្ដឹងផ្ទៃក្នុងនៃក្របខណ្ឌការងារ។