សិទ្ធិកសិករជាសិទ្ធិអន្តរជាតិ
ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយកសិករ ស្ដីពីសិទ្ធិកសិករអរន្តជាតិ នៅសហគមន៍បុស្សស្នោរ ស្ថិតនៅភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមជាសមាសភាពក្រុមស្ត្រីសហគមន៍ យុវជន និងសកម្មជន។ ការប្រជុំផ្សព្វផ្សាយនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីធ្វើការពិភាក្សា និងស្វែងយល់លើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិកសិករអន្តរជាតិ និងស្ថានភាពកសិករក្នុងប្រទេសកម្ពុជា និងដើម្បីផ្សាព្វផ្សាយ និងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់ប្រជាកសិរនៅតាមមូលដ្ឋានស្ដីពីសិទ្ធិខ្លូនដែលត្រូវបានច្បាប់អន្តរជាតិទទួលស្ដាល់។ ជាពិសេស ដើម្បីធ្វើការត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាពតស៊ូមតិ និងយុទ្ធនាការផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមជម្រុញឲ្យមានការគោរពសិទ្ធិកសិករ។