រំលងទៅមាតិកា

សិទ្ធិកសិករជាសិទ្ធិអន្តរជាតិ

សិទ្ធិកសិករជាសិទ្ធិអន្តរជាតិ

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិកសិករអន្តរជាតិដល់សមាជិក សហគមន៍ថ្លាន់១០០ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពំាងភ្លំាង ស្រុកឈូក ខេត្តកំពត។ ក្នុងការប្រជុំនេះមានអ្នកកិច្ចប្រជុំនេះរៀបចំឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សកម្មជន កសិករ និងយុវកសិករ ដែលមានភាពសកម្មនៅក្នុងសហគមន៍។

ការប្រជុំនេះរៀបចំឡើង ដើម្បីធ្វើការពិភាក្សា និងស្វែងយល់អំពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិកសិករអន្តរជាតិ និងស្ថានភាពកសិករក្នុងប្រទេសកម្ពុជា។ ម៉្យាងវិញទៀត ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់ប្រជាកសិរនៅតាមមូលដ្ឋាន ស្ដីពីសិទ្ធិរបស់ខ្លួនដែលត្រូវបានច្បាប់អន្តរជាតិទទួលស្ដាល់។ ជាពិសេស ដើម្បីធ្វើការត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាពតស៊ូមតិ និងយុទ្ធនាការផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមជម្រុញឲ្យមានការគោរពសិទ្ធិកសិករ។