ការពង្រឹងសមត្ថភាពសហគមន៍ និងការដឹកនាំ
ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំប្រជុំពង្រឹងតួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មការ និងសកម្មជន នៅក្នុងសហគមន៍ស្រែប្រាំង ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានអ្នកចូលរួមមានសមាសភាពជាគណៈកម្មការ សកម្មជន និងសមាជិកសហគមន៍។
ការប្រជុំនេះរៀបចំឡើង ដើម្បីពង្រឹងលើតួនាទីរបស់គណៈកម្មការសហគមន៍ទៅតាមតួនាទីនីមួយៗរួមមាន ប្រធាន អនុប្រធាន ហិរញ្ញឹក លេខា សកម្មជន និងតំណាងនៅតាមភូមិ។ ជាពិសេស ដើម្បីស្វែងរកចំនុចខ្លាំង ចំនុចខ្សោយ និងតម្រូវការចាំបាច់របស់គណៈកម្មការ ក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍ឲ្យមានភាពល្អប្រសើរឡើង។